HP បញ្ចេញលក្ខណៈខ្លះៗ
13 December, 2013 / 6 ឆ្នាំមុន
រោងចក្រផលិត HP ទើបតែបង្ហាញពីលក្ខណៈពិសេសខ្លះៗមួយចំនួនពីម៉ូដែល HP 14 ដែលមានខួរក្បាល Intel ជំនាន់ទី 3rd ដែលពិសេសបន្ថែមមួយកម្រិតទៀត ។
HP 14 មានបីពណ៌គឺពណ៌ស ពណ៌ខ្មៅ ពណ៌ក្រហម ជាមួយអេក្រង់ទំហំ 14 អ៊ីង ដែលមានយីហោអក្សរ HP ពីក្រោយជាមួយនឹងអក្សរ Hewlett - Packard នៅព័ទ្ធជុំវិញ ។
ដើម្បីតម្រូវតាមទីផ្សារ ម៉ូដែលថ្មីនេះមានរន្ធ USB 3.0 និងរន្ធថែមពីរទៀតដើម្បីភ្ជាប់ឧបករណ៍ផ្សេងៗ ។ Optical Drives (CD / DVD) ក៏មានបំពាក់មកជាមួយម៉ាស៊ីនផងដែរ រីឯការភ្ជាប់វិញមាន Wi-Fi, LAN, VGA និង HDMI អាចឲ្យលោកអ្នកភ្ជាប់បានគ្រប់ទីកន្លែង ។
ប្រភពៈ sohoa.vnexpress.net