ព្រឹត្តិការណ៍ ​បាល់ទាត់​ពិភពលោក​៤​ឆ្នាំ​មាន​ម្ដង FIFA World Cup 2014 បាន​បង្ហាញ​ស្មាតហ្វូន​​ផ្លូវ​ការ​របស់​ខ្លួន​ផ្ទាល់ គឺ​ Sony Xperia Z2 ដែល​មាន​កម្រិត​គុណភាព​មើល​វីដេអូ​ច្បាស់​ត្រជាក់​ភ្នែក​រហូត​ដល់ 4K ឯណោះ។​

ក្រុមហ៊ុន Sony ផលិតស្មាតហ្វូនផ្លូវការសម្រាប់ World Cup 2014

ការពិត ​ទៅ Sony គឺ​អ្នក​ឧបត្ថម្ភ​ធំ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​មួយ​នេះ ហើយ​សង្ឃឹម​ថា ការ​លក់ Xperia Z2 នឹង​ពុះ​កញ្ជ្រោល​ឡើង បន្ទាប់​ពី​ក្លាយ​ជា​ស្មាតហ្វូន​ផ្លូវការ​របស់ World Cup 2014។

អាន​អត្ថបទ៖ វីដេអូ 4K ហ្នឹង​ច្បាស់​​ប៉ុណ្ណា​មើលវីដេអូ​​​របស់ Xperia Z2 ​ទៅ​​ដឹង​ហើយ

ក្រុមហ៊ុន Sony ផលិតស្មាតហ្វូនផ្លូវការសម្រាប់ World Cup 2014

ក្រៅ ​ពី​នេះ Sony ក៏​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​ប្រជែង​មួយ​ហៅ​ថា Sony Football Challenge។ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី អ្នក​ត្រូវ​ទស្សន៍ទាយ​ពិន្ទុ​ចុង​ក្រោយ​នៃ​ការប្រកួត​ក្នុង World Cup 2014 ទាំង ៦៤ ប្រកួត។ បេក្ខជន​ទទួល​បាន​ពិន្ទុ​ជាង​គេ ១០០ នាក់​នឹង​មាន​បង្ហោះ​ក្នុង​កម្មវិធី Xperia Lounge app។

រង្វាន់ ​គឺ​ឈ្នះ​ដំណើរ​កម្សាន្ត VIP ទៅ​ប្រទេស​ម៉ារ៉ុក​, PlayStation 4 មួយ​គ្រឿង, Sony Xperia Z2 មួយ​គ្រឿង, Sony Xperia Z2 មួយ​គ្រឿង និង​រង្វាន់​ជា​ច្រើន​ទៀត ៕

ប្រែ​សម្រួល​៖ សែម​ សុធា​រិទ្ធ
ប្រភព៖ phonearena