វិធីសាស្រ្តក្នុងការបើក Command Prompt ជា Administrator នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 8.1
02 August, 2014 / 5 ឆ្នាំមុន
ជាទូទៅ អ្នកប្រើប្រាស់ធម្មតាមិនដែលបានចាប់អារម្មណ៍ទៅលើការបើក Command Prompt ជាលក្ខណៈ Administrator នោះទេ។ ពេលនេះ យើងនឹងប្រាប់ពីវិធីសាស្រ្តក្នុងការបើក Command Prompt ជា Administrator នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 8.1។
ពេលនេះយើងនឹងណែនាំពីវិធីបើក Administrator ពីររបៀបផ្សេងគ្នានៅលើប្រព័ន្ធប្រតិបត្តិការ Windows 8.1 ដែលវាខុសពីលើប្រព័ន្ធប្រតិបត្តិការ Windows 7 និងប្រព័ន្ធប្រតិបត្តិការ Windows Vista។
វិធីទីមួយ
នៅពេលដែលលោកអ្នកស្ថិតនៅលើ Desktop សូមចុចនៅលើ Start Button ដែលនៅថ្នែកគែមខាងឆ្វេងនៃអេក្រង់។
ឬម្យ៉ាងទៀតលោកអ្នកអាចចុច Windows Key + X បន្ទាប់មកជ្រើសរើស Command Prompt (Admin)។
បន្ទាប់មក ផ្ទាំង Command Prompt Windows នឹងអនុញ្ញាត្តិឲ្យលោកអ្នកធ្វើការ Run Commands ដែលលោកអ្នកមានសិទ្ធិជា Admin។
វិធីទីពីរ
នៅលើ Start Screen សូមវាយពាក្យថា command prompt បន្ទាប់មក Search Panel នឹងធ្វើការស្វែងរកហើយវានឹងបង្ហាញលទ្ធផលនៅពីក្រោម។ ចុច Right-Click នៅលើ Command Prompt នឹងរើសយក Run as administrator។
ពេលនេះវានឹងបង្ហាញផ្ទាំង User Account Control Dialog បន្ទាប់មកសូមចុច Yes ដើម្បីបន្តរ។
ពេលនេះលោកអ្នកមានវិធីពីររបៀបដើម្បីធ្វើការ Run Commands នៅក្នុង Command Prompt Window ជាលក្ខណៈ Administrator។