វិធីសាស្រ្តក្នុងការ Reset Windows Program ទៅកាន់ Default Settings
15 August, 2014 / 5 ឆ្នាំមុន
ជាការពិតណាស់ ប្រសិនបើកម្មវិធីរបស់លោកអ្នកមិនដំណើរការ លោកអ្នកតែងតែធ្វើការ Uninstall វា។ តែពេលនេះលោកអ្នកមិនចាំបាច់ធ្វើដូចនេះទៀតទេ លោកអ្នកគ្រាន់តែចូលទៅកាន់ Reset Program ទាំងនោះឲ្យទៅជា Default Settings វិញ។
លោកអ្នកភាគច្រើននៅពេលដែលកម្មវិធីមិនដើរគឺ Unintall ចោលតែម្តងតែត្រូវយកធីកនៅលើ Delete Preferences and Cache ផងដែរដែលវាស្ថិតនៅក្នុង Registry ហើយវាក៏ស៊ីទំហំថាសរឹងរបស់លោកអ្នកផងដែរបើសិនលោកអ្នកមិនបានលុបវានោះ។
ចំនែកកម្មវិធីខ្លះទៀត លោកអ្នកអាចធ្វើការ Reset Default វាបានដូចជា Firefox ជាដើម ចំនែកឯកម្មវិធី Chrome, Internet Explorer និងកម្មវិធីជាច្រើនទៀត សុទ្ធតែបានបង្កើតមកជាមួយនូវ Built in ទៅកាន់ Default ។
ពេលខ្លះលោកអ្នកអាចប្រើប្រាស់នូវកម្មវិធី Process Monitor ដែលអាចបង្ហាញពី Settings របស់វាទៅកាន់ Default បានផងដែរ។
ចុចដំណើរការកម្មវិធី Process Monitor និងបើកកម្មវិធីដែលលោកអ្នកចង់ធ្វើការ Reset បន្ទាប់មកកម្មវីធីនេះនឹងធ្វើការបង្ហាញពី Files និង Registry Keys ដែលលោកអ្នកអាចធ្វើវាឲ្យមកកាន់ Default Setting ថែមទៀតផង។
ពេលនេះប្រសិនបើលោកអ្នកចង់បានវា Default នោះវានឹងទៅហៅ Registry Keys មកប្រើប្រាស់តែម្តង។ វាពិតជាងាយស្រួលខ្លាំងណាស់។