ចាប់ចិត្ត Chromebook របស់ HP កម្មង់បានហើយគុណភាពខ្ពស់
26 December, 2014 / 5 ឆ្នាំមុន
ក្រោយពីបានប្រកាសផលិតផលថ្មីដំបូងបំផុតទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ ពេលនេះក្រុមហ៊ុន HP ប្រកាសដាក់លក់ផលិតផលថ្មីប្រភេទ Chromebook គុណភាពខ្ពស់ និងងាយស្រួលប្រើប្រាស់។
ក្នុងសប្តាហ៍នេះក្រុមហ៊ុនប្រកាសលក់ Chromebook 14 ថ្មីជាប្រភេទ Touchscreen។ Chromebook 14 ថ្មី មានដំណើការយ៉ាងរលូនដោយប្រព័ន្ធខួរក្បាល NvidiaTegra K1 (processor) ភ្ជាប់អង្គចងចាំទំហំ 4 GB (RAM) ថែមទាំងមានមេម៉ូរ៉ីទំហំ 32 GB។ Chromebook 14 បំពាក់អេក្រង់ទំហំ 14-អ៊ីងប្រភេទ Full HD និង touch screen ថែមទាំងអាចប្រើកម្មវិធីរបស់ Chrome ។
hardware របស់វាដើរដោយផ្ទាល់ពីប្រព័ន្ធដំណើរការ Chrome OS របស់ក្រុមហ៊ុន Google ជាមួយនឹងការភ្ជាប់ GPU ប្រភេទ 192 Nvidia CUDA cores ដើម្បីប្រើ graphic កាន់តែច្បាស់។ក្នុងការចែកចាយឯកសារ ម៉ូដែលនេះ ភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា 802.11ac (2×2) និង Bluetooth 4.0 រួមជាមួយថ្មប្រភេទ 37 Wh Li-ion ទ្រទ្រង់ថាមពលបានរយះពេល 8 ម៉ោង។ វាមានភ្ជាប់ផត 1 x USB 3.0, 2 x USB 2.0 និង 1 x HDMI ថែមទាំងមាន microSD media card readerចាក់ឌីសទៀតផង។
បើអ្នកចាប់អារម្មណ៍អ្នកអាចចូលទៅកាន់វ៉ិបសាយរបស់ HP ហើយកម្មងបានក្នុងយតម្លៃប្រហែល 439.99 ដុល្លារ។
ប្រភព៖HP