ការប្រើប្រាស់ Twitter ត្រូវបានផ្លាស់ប្តូរកាន់តែពិសេស
30 December, 2014 / 5 ឆ្នាំមុន
ការប្រើប្រាស់ Twitter លើទូរស័ព្ទដៃកាន់តែសំបូរបែប អ្នកនឹងអាចមើលឃើញពីបម្រែបម្រូលថ្មីៗ និងកាន់តែពិសេសជាមួយនឹងការ tweet និងកម្មវិធី tweet ថ្មីរឹតតែងាយស្រួលប្រើប្រាស់។
ការ Update ចុងក្រោយនឹងបង្ហាញប្រាប់ដើម្បីបញ្ជាក់អ្នកបន្ថែមទោះជាអ្នកមើល ឬរំលងក៏ដោយ។ របាយការណ៍ថ្មីៗបានរៀបរាប់ថា ការផ្លាស់ប្តូរថ្មីដែលអ្នកទទួលបាននោះ គឺអ្នកអាចដឹងពីចំនួនអ្នកចូលមើលក្នុង Profile របស់អ្នក អ្វីដែលខ្លួនចូលចិត្តខ្លាំងបំផុត និង tweet សំខាន់ៗរបស់អ្នក។ ការ Update ថ្មីមានដំណើរការលើកម្មវិធី iPhone ។ ទោះជាយ៉ាងណាការ Update ថ្មីមិនទាន់មាននៅប្រទេសឥណ្ឌានៅឡើយ។
ដើមឆ្នាំ ក្រុមហ៊ុន Twitter បានបើកក្តាសកម្មភាព (Tweet Activity dashboard) របស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ការសកម្មភាពអាចឱ្យអ្នកមើលឃើញថា តើនរណាខ្លះកំពុងtweet ដោយរបៀបណាភ្លាមៗ ប្រៀបធៀប Tweet របស់អ្នកពីមួយខែទៅមួយខែ ចុចមើលបន្ថែមលើចំនួន Tweet មើលការឆ្លើយតប មើលចំណង់ចំណូលចិត្តរបស់ខ្លួនជាដើម។ អ្នកប្រើប្រាស់ក៏អាចទាញយក tweet metrics របស់ខ្លួន។
ការ Update ចុងក្រោយនេះ មានដំណើរការទូរស័ព្ទដៃអ្នក សូមរីករាយនឹងការ Tweet៕