Apple ស្ងាត់ៗ ទីផ្សារ iPad ធ្លាក់ចុះ
05 March, 2015 / 4 ឆ្នាំមុន
ក្រុមហ៊ុន Apple បានធ្វើការងារយ៉ាងសកម្មជាថ្មីម្តងទៀតលើ its iPad Air 2 ។ ក្រោយពីបានចំណាយពេល និងការភ្ជាប់ថ្មីៗជាច្រើន ពេលនេះក្រុមហ៊ុនស្រាប់តែប្រកាសពន្យាពេលដាក់បង្ហាញ។
tablet ថ្មី របស់ក្រុមហ៊ុន Apple បំពាក់អេក្រង់ទំហំ 12.9 អ៊ីង មានរូបរាង និងការរចនាបែបថ្មីកាន់តែគួរឱ្យទាក់ទាញ។ ការផលិត និងភ្ជាប់មានដំណើរការយ៉ាងល្អ ប៉ុន្តែមិនត្រូវបានដាក់បង្ហាញក្នុងពេលឆាប់ៗនេះទេ។
ទាក់ទងនឹងការពន្យាពេលចេញបង្ហាញម៉ូដែលថ្មី ក្រុមហ៊ុន Apple ដូចជាមានបញ្ហាមួយចំនួន។ ការមិនបញ្ជាទិញផលិតផលក៏ជាកត្តាជះឥទ្ធិពលដល់ចំនួនផលិត ក្នុងនោះអ្នកប្រើប្រាស់ផលិតផលបានចាប់ផ្តើមកាត់បន្ថយទិញដោយប្រើផលិតផលថ្មី ដោយអ្នកប្រើប្រាស់ឱ្យរបស់ប្រើរបស់ខ្លួនបន្តប្រើឧបករណ៍ដដែលគ្នា ពីបងឱ្យប្អូន ពីប្អូនឱ្យអ្នកផ្សេងទៀត។ ដូចនេះ ចំនួនទិញឧបករណ៍ប្រើក៏ធ្លាក់ចុះ។
iPad ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញកាលខែមករា។ ក្រោយពីដាក់លក់ Tablet ចំនួនលក់របស់ឧបករណ៍នេះធ្លាក់ចុះ 18 ភាគរយ ហើយទីផ្សារធ្លាក់ចុះយ៉ាងខ្លាំង។ iPad Air 2 និង iPad Mini 3 ទើបតែបានដាក់លក់លើទីផ្សារកាលចុងខែតុលា ហើយម៉ូដែលទាំងនោះប្រើប្រាស់ប្រព័ន្ធដំណើរការដែលខ្សោយទើបគ្មានបាត់បង់ចំនួនអ្នកគាំទ្រ។
សរុបមក ក្រុមហ៊ុនបានប្រកាសថា ម៉ូដែលនេះនឹងដាក់បង្ហាញក្នុងខែកញ្ញាខាងមុខ ដែលនាំមកជាមួយការភ្ជាប់ និងបំពាក់សមត្ថិភាពថ្មីៗជាច្រើនដើម្បីទទួលបានទីផ្សារមកវិញ៕
អត្តបទ៖ក លក្ខិណា
អាន៖
One Laptop Per Child (OLPC) មុខងារពីរយ៉ាង
ប្រភព៖ Apple