ដើម្បីសាកថ្មបាន 80 ភាគរយក្នុងរយៈពេល 30 នាទីឆ្នាំ2016 {វីដេអូរ}
15 September, 2015 / 4 ឆ្នាំមុន
ក្រុមហ៊ុន Qualcomm បានប្រកាស Quick Charge 3.0 ជំនាន់ទីបីដែលមានសមត្ថភាពខ្លាំងបំផុតអាចសាកថ្មបានលឿនជាងមុនហួសពីការរំពឹងទុក។
Quick Charge ស្តង់ដាដែលត្រូវបានគេហៅថា Quick Charge 3.0 ថ្មីដែលមានសមត្ថភាពសាកខ្លាំងជាងប្រើដុំធម្មតា។ Quick Charge ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Qualcomm ដែលមាន licensed ត្រឹមត្រូវ។ វាមានមុខងារសាកថ្មទូរស័ព្ទ ហើយការសាកនោះទៀតសោតមានល្បឿនលឿន។ នៅពេលដែលយើងសាកថ្មទូរស័ព្ទ Quick Charge 3.0 បានបន្ថែមល្បឿនសាក ទទួលបានថាមពលថ្ម80 ភាគរយ ក្នុងរយៈពេល 30 នាទី។
វានឹងមានវត្តមាននៅឆ្នាំ2016 ដោយប្រើប្រព័ន្ធដំណើរការ Snapdragon 820។ អ្នកកាន់តែមានទំនុកចិត្ត និងចំណាយពេលលឿនក្នុងការសាកថ្មដោយគ្រាន់តែភ្ជាប់បន្ថែមជាមួយ Quick Charge 3.0 ដោយបន្តពីឆ្នាំងសាកដែលដោតជាប់ដូចដោតជាមួយនឹងឌុយភ្លើង។
វាអាចប្រើបានជាមួយ Snapdragon 620, 618, 617 និង 430 បន្ថែមទៀត៕
អត្ថបទ៖លក្ខិណា
អានអត្ថបទ៖.
បើកប្រអប់ Apple Watchពិតជានាឡិការដៃសមត្ថភាពសម្បូរបែប[វីដេអូ]