វែនតាខ្មៅថតវីដេអូរមានកម្រិតខ្ពស់
27 April, 2016 / 4 ឆ្នាំមុន
វែនតាទំនើបៗជាច្រើនបានបង្ហាញខ្លួនជាបន្តបន្ទាប់ ជាពិសេសជួបជាមួយវែនតាថ្មីមានសមត្ថភាពខ្ពស់អាចប្រើប្រាស់សម្រាប់ថតវីដេអូរបានច្បាស់មិនចាញ់កាមេរ៉ាស្មាតហ្វូន។
វែនតាមានកូដឈ្មោះ PRO24MC អាចមានសមត្ថភាពថតយកវីដេអូរមានកម្រិត 480p។ វែនតានេះបំពាក់លេនជាមួយនឹងការរចនាម៉ូតមានលក្ខណៈរលើបរលោង និងស្វិតមិនងាយបាក់ដង។ កាមេរ៉ានេះរចនាឡើងមានបង្កប់សេនស័ប្រភេទ CMOS និងអាចបើកចាប់យករូបភាពបានកម្រិត 63។ ក្រៅពីនោះ ប៉ូតុងមួយរបស់កាមេរ៉ាមានមុខងារមួយ មានមីក្រូហ្វូន និងជើងកាត microSD ដែលអាចដាក់មេម៉ូរ៉ីបានទំហំរហូតដល់ទៅ 32GB និងមានផត USB 2.0។
វែនតានេះជាប្រភេទវែនតាសាកថ្មដែលប្រើថ្មលីចូម (LiPo) ហើយវាមានសមត្ថភាពថតវីដេអូរបានកម្រិត 736 x 480p នៅល្បឿន 30fps។ វែនតានេះត្រូវបានរចនាមានតែព័ណ៌ខ្មៅ ។
ប្រភព៖ glass
សម្រួល៖ លក្ខិណា