អស្ចារ្យណាស់ ធុង LHR-2BRHU3 ប្រើបានជាមួយ Window គ្រប់ប្រភេទ
30 June, 2016 / 3 ឆ្នាំមុន
ក្រុមហ៊ុន Logitec បង្ហាញធុងកុំព្យូទ័រដែលមានរូបរាងតូច ប៉ុន្តែនាំមកជាមួយសក្តានុពលខ្លាំង ជាពិសេសវាជាធុងដែលបាន បន្ថែមនូវសមត្ថភាពច្រើនយ៉ាងលើធុងតែមួយ។ គេហៅវាថា LHR-2BRHU3។
LHR-2BRHU3 ធុងកុំព្យូទ័រថ្មី ត្រូវបានរចនាឡើងមានទំហំទាំងបី W80mm x D145mm x H171mm។ វាមានទម្ងន់490 ស្រាលល្មម មានភាពងាយស្រួលក្នុងកាលើកដាក់បានគ្រប់ទីកន្លែង។ ធុងនេះ ផលិតពីសម្បកអាលុមីញ៉ូម មានភ្ជាប់ផត USB 3.0 នៅខាងលើ។ លើធុងតែមួយអាចប្រើថត សម្លេងទូរទស្សន៍បាន ថែមទាំងមានភ្ជាប់កង្ហារយ៉ាងត្រជាក់រួចជាស្រេសម្រាប់ជំនួយបញ្ចុះកម្តៅ ដំណើរការរបស់ម៉ាស៊ីន។ ធុងនេះអាចប្រើបានជាមួយប្រព័ន្ធដំណើរការ Windows 10, Windows 8.1, Windows 7 និង Mac OS X។ អ្នកអាចកំណត់មុខងារបានច្រើនប្រភេទ ដូចជាកំណត់ RAID 0, RAID 1 & JBOD និងអាចប្រើ SATA3.0 HDDs ទំហំ 3.5 អ៊ីងពីរគ្រាប់ ដោយគ្រាប់នីមួយៗមានទំហំផ្ទុកទិន្ន័យរហូតដល់ទៅ 16TB ក៏បាន។
ក្រុមហ៊ុនបង្ហាញធុងនេះជាផ្លូវការ ហើយកាន់តែពិសេសវាមានតម្លៃប្រមាណ 55 ដុល្លារតែប៉ុណ្នោះ។
អត្ថបទ៖ Logitec
សម្រួល៖លក្ខិណា