ស្មាតហ្វូន Xiaomi Redmi Note 6 Pro បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 660 នៅក្នុងប្រទេសឥណ្ឌា
07 September, 2018 / 1 ឆ្នាំ មុន
ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Redmi 5 series នៅក្នុងខែធ្នូ ឆ្នាំ ២០១៧និងស្មាតហ្វូន Redmi Note 5 Pro នៅក្នុងប្រទេសឥណ្ឌានៅក្នុងខែកុម្ភៈ។ នៅក្នុងរយៈពេល ៥ ថ្ងៃទៀតនេះ យើងនឹងបានឃើញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មិដែលមានតម្លៃសមរម្យ Xiaomi Redmi Note 6 Pro ។
សម្រាប់ស្មាតហ្វូន Note នៅមិនទាន់ប្រកាសបង្ហាញខ្លួននៅឡើយទេ ប៉ុន្តែស្មាតហ្វូន Redmi Note 6 Pro កំពុងតែត្រៀមខ្លួនដាក់លក់នៅក្នុងប្រទេសឥណ្ឌាហើយ ហើយវាប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 chipset ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB/4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/64GB ផងដែរ៕