NOKIA 4.2 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញាពីក្រុមហ៊ុន Google
13 September, 2019 / 3 ខែមុន
ស្មាតហ្វូន Nokia 4.2 ពេលនេះទទួលបាននូវការអាប់ដេតសុវត្ថិភាពប្រចាំខែពីក្រុមហ៊ុនបច្ចេកវិទ្យា Google ។ អ្នកប្រើប្រាស់ស្មាតហ្វូន Nokia 4.2 ពេលនេះទទួលបាននូវ Patch សុវត្ថិភាពសម្រាប់ខែកញ្ញានេះហើយដែលមានទំហំ 60.4 MB ដែលមានការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងក្លាជាងមុន។
ពេលនេះ ការអាប់ដេតនេះដំណើរការហើយនៅក្នុងសហរដ្ឋអាមេរិក ហើយការអាប់ដេតទៅលើ 4.2 ប្រហែលជាដំណើរការនៅក្នុងពេលឆាប់ៗនេះ។ អ្នកអាចឆែកមើលនៅក្នុង Settings បាន៕