សុជីវធម៌ជ្រុល !
គូសង្សារមួយគូ ទើបស្គាល់គ្នាថ្មីៗ ពួកគេទាំង ២ បាននាំគ្នាចូលទៅក្នុងហាងមួយ
ហើយបុរសជាសង្សារ “ប្រឹង” សំដែងសុជីវធម៌ ។ មួយសន្ទុះ រូបគេរាគនោម ក៏ពោលថាៈ - សុំទោសអ្នកនាង!
ខ្ញុំត្រូវជួយប្អូនប្រុសរបស់ខ្ញុំ ដែលមានធុរៈបន្តិច! - មិនអីទេ! សូមគាត់អញ្ជើញទៅចុះ។
ប៉ុន្តែម្តេចក៏មិនឃើញប្អូនប្រុសគាត់អញ្ចឹង? - អូ! សុំទោសអ្នកនាង! ឱកាសណាមួយល្អ
ខ្ញុំបាទនឹងលៃលកឧទ្ទេសនាមឲ្យអ្នកនាងបានឃើញផ្ទាល់ភ្នែកពិតជាមិនខាន! - ចា៎ៗ!....អរគុណទុកជាមុន ប៉ុន្តែ.... អូ!
អាក្រក់មែន ហឺៗ ខូចណាស់....!!!
|