រាល់រូបភាពដែលដាក់តាំងបង្ហាញ នៅទីនោះ ត្រូវបានថតដោយលោក ចែម វុទ្ធសុវិន អ្នកជំនាញ
ថតនៅក្នុងស្ទូឌីយោ និងលោក Nathan Horton ជនជាតិអង់គ្លេសអ្នកជំនាញថតរូទេសភាព និងសិល្ប
ប្លែកៗនៅក្រៅស្ទូឌីយោដែលលោកទាំងពីរបានប្រើប្រាស់ទូរស័ព្ទ NaKia 808 PureView ជំនួសឲ្យ
កាមេរ៉ាជីឌីថលរបស់ខ្លួន។ បណ្តាភ្ញៀវកិត្តិយសទាំងអស់បានចូលរួមភាគច្រើនបានចូលទស្សនាក្នុង
ពិព័ណរូបភាពយ៉ាងជក់ចិត្តជាទីបំផុតទាំងក្នុងចិត្តស្ទើរតែមិនជឿថា រូបភាពទាំងនោះថតដោយកាមេរ៉ា
ទូរស័ព្ទស្មាតហ្វូនរបស់ NoKia 808 PureView សោះ។ អ្នកចូលរួមភាពច្រើនឲ្យតម្លៃទៅលើសិល្បនៃ
ការថតរូប និងសរសើរហើយសរសើរទៀតលើបច្ចេកវិជ្ជា PureView នៃ NoKia 808។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ NoKia 808 PureView មានកាមេរ៉ា ៤១MP និងទទួលពាន់រង្វាន់ធំៗ
លំដាប់ពិភពលោកចំនួនបីគឺ ជាBest Mobile Device Award ,Best Imaging Innovation 2012 Award
និងEISA Award ។យោងតាមប្រសាសន៏របស់លោកស្រី Jo Harlow ដែលជានាយកប្រតិបត្តរង
ទទួលបន្ទុកស្មាតហ្វូនរបស់ក្រុមហ៊ុន NoKia លើពិភពលោកបានឲ្យដឹងថា បច្ចេកវិជ្ជា PureView ដ៏
អស្ចារ្យនេះ និងត្រូវយកទៅដាក់បញ្ចូលនៅក្នុងស្មាតហ្វូន NoKia ជំនាន់ក្រោយៗទៀត ដើម្បីប្រកួត
ប្រជែងជាមួយទូរស័ព្ទស្មាតហ្វូនដទៃទៀតនៅលើពិភពលោក៕





