ដើម្បីអបអរសាទរនា​ឱកាសវិស្សមកាល​នេះទស្សនាវដ្តី​ទីក្រុងព័ត៌មានវិទ្យា​មានការ​​ផ្តល់ជួន​នូវការ​បញ្ចុះ​តម្លៃពិសេស​ទៅលើ​មុខជំនាញ​កុំព្យូទ័រជាច្រើន​។​ ព័ត៌មានលំអិតសូមទាក់ទងតាមទូរស័ព្ទ​លេខ ៖​ 023​​ 99​ 78 ​99, 010 555 377, 012 999 140
ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន​ HP & Microsoft បង្ហាញនូវ​ Tablet Computer ថ្មី

អ្នក ប្រតិបត្តិ ជាន់ខ្ពស់ របស់ HP បានមាន ប្រសាសន៍ ថា ក្រុមហ៊ុន Hewlett-Packart (HP) នឹង សហការ ជាមួយ ក្រុមហ៊ុន Microsoft ដើម្បី បង្ហាញ tablet computer សម្រាប់ ការចាប់ ផ្តើម នៅលើ ទីផ្សារ ជំនួញួ នៅ ក្នុង ឆ្នាំ នេះ។នាយក រង ផ្នែក ប្រតិបត្តិ របស់ HP លោក Todd Bradley បាន មាន ប្រសាសន៍ ថា ក្រុមហ៊ុន កុំព្យូទ័រ របស់ សហរដ្ឋអាមេរិក មួយ នេះ បានកំពុង អភិវឌ្ឍ tablet ឬ slate ដែល កុំព្យូទ័រ កំពុង ប្រើប្រាស់ ប្រព័ន្ធដំណើរ ការ WebOS ដែល វាជា ប្រព័ន ដំណើរការ ថ្មីរបស់ Palm ប៉ុន្តែ មិន បាន បោះបង់ ចោល កម្មវិធ ដី៏ធំ របស់ សហរដ្ឋអាមេរិក ដែរ។ គាត បា់នមាន ប្រសាសន៍ នៅឯ Fortune Brainstorm Tech conference ថា “ខ្ញុំគិតថា លោកអ្នក នឹងបានឃើញ ពួកយើង ជាមួយ គ្រួសារ នៃផលិតផល slate និងផលិតផល WebOS” ។ លោក Bradley បានមានប្រសាសន៍ថា “យើងយកចិត្តទុកដាក់ធ្វើការ ជាមួយ ដៃគូ ដែលជា ក្រុមហ៊ុន កម្មវិធី ដ៏ធំ របស់ យើង គឺ Microsoft ដើម្បី បង្កើត tablet, slate សម្រាប់ការធ្វើជំនួញ” ដែលការបន្ថែម device

ប្រទេសស្លូវ៉ានៀ​ធ្វើការ​ស៊ើបអង្កេត​លើមេរោគកុំព្យូទ័រ

បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន បានរាយការណ៍ កាលពី ថ្ងៃព្រហស្បតិ៍ថា ប៉ូលីស និង ភ្នាក់ងារស៊ើប អង្កេក (FBI) កំពុង ស៊ើប អង្កេត អតីត សិស្សវិទ្យាសាស្ត្រ កុំព្យូទ័រ របស់ ស្លូវ៉ានៀបីនាក ដោ់យ សង្ស័យ អំពី ការ បង្កើត មេរោគ កំព្យូទ័រ មួយ ក្នុង ចំណោម មេរោគ ជាច្រើន ដែលធ្វើ ឱ្យគ្រោះថ្នាក់ ដល់ ពិភពលោក។ បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន ២៤ ម៉ោងនៅលើ online បាន រាយការណ៍ ឱ្យដឹងថា បុរសពីរនាក់ រួមនឹងស្ត្រី ម្នាក់បាន និយាយ ដោះសារ ចំពោះ ការ បង្កើត មេរោគ ដែលបាន ធ្វើ ការចម្លង ជាង ១៣ លាន កុំព្យូទ័រ ដោយមាន បំណង ដើម្បី ប្រមូលរាល់ credit card លេខសម្ងាត់ និង ព័ត៌មាន លម្អិតពី ដំណើរការ របស់ ធនាគារ លើអ៊ីនធើណែត។ ប៉ូលីស នឹងមិន បញ្ជាក់លម្អិត អំពីរបាយការណ៍ នេះ ប៉ុន្តែបាន និយាយថា “ប៉ូលីស របស់ ស្លូវ៉ានៀ កំពុងសហការ ជាមួយ FBI ធ្វើ

Hacker​​ វៀតណាមបានវាយប្រហារលើ iTunes

កាលពីថ្ងៃទី ៤ ខែកក្កដា យើងបានទទួល របាយការណ៍មកថា  iTunesត្រូវបាន Hacked ដោយអ្នក សរសេរកម្មវិធី ជនជាតិវៀតណាម ឈ្មោះ “Thuat Nguyen” មិនយូរប៉ុន្មាន យើងក៏ បានទទួល ព័ត៌មានបន្ថែម ទៀតថា កម្មវិធីរបស់ លោក “Thuat Nguyen” ដែលដាក់លក់ក្នុង App Store នោះគឺត្រូវ បានលុបចោល ទាំងអស់ ហើយបន្ទាប់ មកទៀត សេចក្តីថ្លែងការណ៍មួយបានចេញ ដោយ Apple ប្រកាសថា “អ្នក សរសេរកម្មវិធីសម្រាប់ App Store គឺលោក Thuat Nguyen ត្រូវបានបញ្ឈប់ដោយ សារតែលោកមិន បានគោរពច្បាប់ព្រមព្រៀង របស់ក្រុមហ៊ុន ក្នុងនោះ ក៏មាន ជាប់ទាក់ទិន ទៅនឹងការ លួចបន្លំទិញផងដែរ” លើសពីនេះ Apple ក៏បានបន្ថែមទៀតថា “បើសិន អ្នកប្រើប្រាស់ ដឹងថាព័ត៌មាន Credit card ឬលេខ កូដសម្ងាត់ iTunes របស់ខ្លួនត្រូវបានគេលួច ដូច្នេះ លោកអ្នកគួរ ធ្វើការទំនាក់ទំនង ជាមួយនឹងធនាគារ ដែលបាន ដាក់ប្រាក់និងសុំឱ្យគេលុបព័ត៌មាន កាតចោល ហើយសុំឱ្យគេចេញ នូវរបាយការណ៍ពីការ ដកប្រាក់ដោយ គ្មាន អនុញ្ញាតនោះ លើសពីនេះ ក្រុមហ៊ុនក៏សុំឱ្យអ្នក ប្រើប្រាស់ធ្វើការផ្លាស់ប្តូរលេខកូដសម្ងាត់ (Password) របស់ iTunes ភ្លាមៗ តាមតែអាចធ្វើទៅបាន” ។

កូរ៉េខាងត្បូងទទួលរង​ការវាយប្រហារដោយ​មេរោគកុំព្យូទ័រម្តងទៀត

រដ្ឋាភិបាលបាននិយាយកាល​ ពីថ្ងៃព្រហស្បតិ៍ថា វ៉ិបសាយឯកជន និងវ៉ិបសាយរដ្ឋាភិបាល ប្រទេសកូរ៉េខាងត្បូង បានរង នូវការវាយប្រហារ អស់ពេលមួយឆ្នាំ បន្ទាប់ពីការវាយប្រហារដ៏ធំមួយបានធ្វើឱ្យមានការ រអាល់រអួលផ្នែកមួយ ចំនួនរបស់ វ៉ិបសាយ ក្នុងប្រទេស និងក្នុងសហរដ្ឋអាមេរិក។
            គណៈកម្មាធិការទំនាក់ទំនងរបស់កូរ៉េ (KCC) បាននិយាយថា វ៉ិបសាយចំនួន ៥ រួមទាំងវ៉ិបសាយរបស់ប្រធានាធិបតី និងវ៉ិបសាយ ក្រសួងការបរទេសត្រូវបាន វាយប្រហារកាលពីថ្ងៃពុធ ប៉ុន្តែការខូចខាត មួយចំនួនត្រូវបានជួលជុលរួចរាល់ហើយ។

ប្រទេសវេណេសូអេឡាចាប់មនុស្សពីរនាក់ដែលព្យាយាមដំណើរ​ការលើប្រព័ន្ធធានាគារ

ប៉ូលីសបាននិយាយថាមនុស្សពីរ​នាក់ត្រូវបានចាប់ខ្លួនពីបទ បង្កើតពាក្យចចាមអារ៉ាមដើម្បីព្យាយាម​ឱ្យមានភាពច្របូកច្របល់ ផ្នែកធនាគាររបស់ប្រទេសវេណេសូអេឡា ដោយបានដាក់ពាក្យ ចចាម អារ៉ាមនៅលើ Twitter។ ជនសង្ស័យទាំងពីរជាបុរស​ម្នាក់ និងស្ត្រីម្នាក់ដែលអាចប្រឈម មុខនឹង​ការជាប់ពន្ធធនាគាររយៈពេល១១ ឆ្នាំ ទៅតាមច្បាប់ក្នុង ការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬការប្រើ​នូវរូបភាពក្លែងបន្លំ ផ្សេងៗ មានន័យថាដំណើរការភាពរំខានដល់ការប្រតិបត្តិរបស់ ធនាគារ។

ក្រមហ៊ុន Hitachi របស់ជប៉ុនបានបង្កើតមនុស្សយន្ត Roller-Skating

Hitachi ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់ប្រទេសជប៉ុនបានដាក់បង្ហាញ នូវមនុស្សយន្ត (robot) roller-skating ដែលមានកម្ពស់ជាងកន្លះម៉ែត្រកាល ពីថ្ងៃសុក្រ ដែលមនុស្សយន្តនេះអាចឆ្លើយតបទៅនឹងសំឡេងបញ្ជា ថែមទាំងអាចធ្វើ     ការងារបានដូចជាអ្នកណែនាំខាងទេសចរណ៍ ឬក៏សន្តិសុខ ដោយការដាក់លក់មនុស្ស យន្តនេះអាចមានតម្លៃផ្សេងគ្នាទៅតាមតំបន់។ក្រុមហ៊ុនបាននិយាយថា មនុស្សយន្តនេះត្រូវបានដាក់ឈ្មោះឱ្យថា EMIEW2 ដែលមានភិនភាគដូចជាមនុស្ស និងមានផ្ទុកភាពស៊ាំញ៉ាំរបស់វានៅផ្នែកជើងទាំងគូរ ដែលអាចឱ្យ Robot មួយនេះធ្វើការបំលាស់ទីឆ្លងកាត់ការប៉ះទង្គិចយ៉ាងតិចតួច បំផុត ពិសេសអាចធ្វើដំណើរលើកម្រាលឥដ្ឋបានយ៉ាងប្រសើរមិនជំពប់ជើងដួលឡើយ។យាងតាមប្រសាសន៍របស់លោក  Yuji Hosoda ប្រធានផ្នែកស្រាវជ្រាវរបស់ Hitachi´s Transportation System Department បន្ទាប់ពីការដាក់ បង្ហាញ Robot នៅឯ

Opera​ពង្រីកការនាំមុខលើ iPhone ចំពោះកម្មវិធី Browser​សម្រាប់ទូរស័ព្ទចល័ត

តាមការបង្ហាញទិន្នន័យដោយឯករាជ្យមួយបានឱ្យដឹងថាកម្មវិធី Opera របស់ ប្រទេសណ័រវេសបានបន្ថែមនូវបច្ចេកវិទ្យាដើម្បីឱ្យការប្រើប្រាស់នៅក្នុងទូរស័ព្ទ iPhone កាន់តែងាយក្នុងគោលដៅបង្កើនការដឹកនាំក្នុងទីផ្សារចំពោះកម្មវិធី Browser របស់ទូរស័ព្ទចល័តជាសកលលើគូប្រកួតប្រជែង ដោយរួមទាំង Apple ដែលបង្កើត iPhone ផងដែរ។ នៅក្នុងខែមេសាក្រុមហ៊ុន Apple បានទទួលយកនូវកម្មវិធី browser របស់ Opera សម្រាប់ទូរស័ព្ទ iPhone របស់ខ្លួនបន្ទាប់ពីមានការត្រួតពិនិត្យមើលយ៉ាង យូរ ដែលការប្រើកម្មវិធីនេះវាមានសក្តានុពលខ្ពស់ហើយទទួលកម្រៃច្រើននៅលើ ទីផ្សារ។ តែក្នុង ១ខែ មេសាកម្មវិធី browser របស់ Opera សម្រាប់  iPhone ត្រូវបានទាញយកច្រើនជាង 2.6 លានដង ដែលបង្កើត ៧០ ភាគរយនៃកំណើនអ្នក ប្រើប្រាស់ក្នុងខែសម្រាប់កម្មវិធី browser Opera។ដោយយោងទៅលើវ៉ិបសាយដែលធ្វើការវិភាគ StatCounter បានឱ្យដឹងថា 26.4 ភាគរយនៃទូរស័ព្ទចល័ត

Showing 1 - 7 of 7 news
1 
របស់អ្នក
សំរាប់បុគ្គលិកតែប៉ុណ្ណោះ
Email
​លេខសម្ងាត់
អ្នកឧបត្ថម្ភ

អ្នកឧបត្ថម្ភ
ចំនួនអ្នកចូលទស្សនា
គេហទំព័រដ៏ទៃទៀត
Copyright © 2010 ITCITY Magazine. All Rights Reserved