ដើម្បីអបអរសាទរនា​ឱកាសវិស្សមកាល​នេះទស្សនាវដ្តី​ទីក្រុងព័ត៌មានវិទ្យា​មានការ​​ផ្តល់ជួន​នូវការ​បញ្ចុះ​តម្លៃពិសេស​ទៅលើ​មុខជំនាញ​កុំព្យូទ័រជាច្រើន​។​ ព័ត៌មានលំអិតសូមទាក់ទងតាមទូរស័ព្ទ​លេខ ៖​ 023​​ 99​ 78 ​99, 010 555 377, 012 999 140
សំណើចមិត្តអ្នកអាន
មូលហេតុរួចទោស

អ្នកជំងឺ មួយរូប ឡើងតុលាការ ជាមួយ នឹងជើង ម្ខាងនិងឈើ ច្រត់ពីរ ។ គាត់ត្រូវចោទ ប្រកាន់ ពីបទវាយ វេជ្ជបណ្ឌិត ។ លោកចៅ ក្រមសួរ ៖
            -          ហេតុម៉េចលោកវាយវេជ្ជបណ្ឌិតដែលព្យាបាលជំងឺឱ្យខ្លួន ?
                        អ្នកជំងឺឆ្លើយយ៉ាងក្លាហាន ៖
            -          ពេលខ្ញុំ នៅមានជើង ទាំងពីរវេជ្ជបណ្ឌិត ប្រាប់ថា ជើងខ្ញុំ ម្ខាង កើត មហារីក ទាល់តែ កាត់ចេញ ទើប អាច រស ទៀ់ត បាន។ ខ្ញុំក៏យល់ព្រមឱ្យកាត់។ ក្រោយ ពេលវះកាត់រួច ខ្ញុំដឹង ខ្លួន វិញ វេជ្ជបណ្ឌិត ប្រាប់ថា “ខ្ញុំមាន ដំណឹង អស្ចារ្យ មួយ ដំណឹងល្អមួយ ដំណឹងអាក្រក់ មួយ តើចង់ស្តាប់ ខ្ញុំប្រាប់ទេ?” ។ ខ្ញុំសួរវិញ ៖ “ខ្ញុំចង់ស្តាប់ តែស្តាប់ដំណឹងអាក្រក់មុន ដំណឹង ពីរទៀត តើ ដំណឹងអាក្រក់ នោះគឺអ្វីដែរ?”។ លោក វេជ្ជបណ្ឌិត សើចស្ងួត និយាយស្ទើរ មិនចង់ចេញ សំឡេង ៖ “ដំណឹងអាក្រក់ គឺខ្ញុំ កាត់ច្រឡំ ជើងអត់មាន ជំងឺ ឯជើងកើត មហារីក ពិតប្រាកដ អត់ទាន់កាត់ នៅឡើយ”។ ឮពាក្យនេះ ខ្ញុំស្រែកភ្លាត់ សំឡេង ៖ “ពុទ្ធោ! បើ អ៊ីចឹង ខ្ញុំត្រូវកាត់ ជើងម្ខាងទៀត ដើម្បី កំបុតទាំងពីរ ឬ ? ”។ លោក វេជ្ជបណ្ឌិតគ្រវីក្បាលៈ “អត់ទេ ! ចប់ដំណឹងអាក្រក់ហើយ ពេលនេះ ចូលដល់ ដំណឹងល្អ វិញ។ ដំណឹងល្អ គឺបន្ទាប់ ពីពិនិត្យ ជាថ្មីឃើញថា លោកអត់មាន ជំងឺមហារីក ដូចការសន្និដ្ឋាន ដំបូង អ៊ីចឹង ជើងដែល ដំបូងថា ត្រៀមកាត នោ់ះ ឥឡូវមិនបាច់កាត់ទេ ”។ ខ្ញុំដកដង្ហើម វែងដោយ ហួសចិត្តៈ“ព្រះអើយព្រះ ! សុខៗខ្ញុំ ត្រូវ បាត់បង់ជើង ម្ខាងទទេ។ ចុះដំណឹងអស្ចារ្យ គឺស្អីដែរ ? ខាងមន្ទីរពេទ្យ នឹងសងខ្ញុំ ដោយ ចំនួន ប្រាក់យ៉ាង ច្រើនមែន ទេ?”។ ម្តងនេះ លោកវេជ្ជបណ្ឌិត សើចៈ “អ្នកណាថា មន្ទីរពេទ្យមាន ប្រាក់ច្រើន សម្រាប់សង លោក? ដំណឹងអស្ចារ្យ ដែលខ្ញុំចង ប្រា់ប់ គឺមាន បុរសម្នាក់ សុំទិញស្បែក ជើងម្ខាង ដែលលោកលែង អាចពាក់ បានទៀតនោះ ដើម្បី យកទៅតាំង ជាវត្ថុ អនុស្សាវរីយ៍ ដោយឱ្យ ថ្លៃរហូតដល់ ១៥ដុល្លារ ។ នេះ ១៥ដុល្លារ ថ្លៃស្បែកជើងម្ខាង របស់លោក... ”។
ស្តាប់ ដល់ត្រឹម នេះ លោកចៅក្រម រាដៃៈ
            -          ប៉ុណ្ណឹងចុះ មិនបាច់រៀបរាប់ ទៀតទេ។ ខ្ញុំយល់ មូលហេតុ ដែលលោក វាយវេជ្ជបណ្ឌិត ហើយ ។ លោក គ្មានទោស អ្វីទាំងអស់។ អ្នកដែលមាន ទោសគឺ វេជ្ជបណ្ឌិត ដែលត្រូវ លោកវាយ ។

ងូតទឹកបានហើយឬនៅ?

បុរស ម្នាក់ ចូលជួប វេជ្ជបណ្ឌិត ៖
-កាល ពីមួយ ឆ្នាំមុន ខ្ញុំមករក លោកវេជ្ជបណ្ឌិត ជួយពិនិត្យ រោគហឺត។ លោក វេជ្ជបណ្ឌិត ផ្តាំខ្ញុំឱ្យ ចៀសវាង កន្លែងសើម កន្លែងទឹក តើលោក នៅចាំទេ?
- ខ្ញុំនៅចាំច្បាស់ណាស់ ។
- អ៊ីចឹង ថ្ងៃនេះ ខ្ញុំសុំសួរ មួយម៉ាត់ តើខ្ញុំអាច ងូតទឹកបាន ហើយនៅ?

ម្នាក់សប្បាយម្នាក់ខឹង

ស្ត្រី២ នាក់មាន ប្តីជា ទាហាន ដូចគ្នា និងនៅអង្គភាព ជាមួយគ្នា ទៀត។ ពេល ជួបគ្នា កណ្តាលផ្លូវ ស្ត្រីម្នាក់ សួរស្ត្រីដៃគូ ៖
            -          នែ, យប់ម្សិលមិញ ពេលទៅ សួរសុខទុក្ខប្តី តើមាន រឿងអីបានជា ថ្ងៃនេះសប្បាយ ពេញមួយ ថ្ងៃអ៊ីចឹង ?
            -          បងដឹងទេ, ពេលទៅ សួរសុខ ទុក គ្ខាត់ ខ្ញុំទិញកាហ្វេ នំ និងតែ ទៅញ៉ាំ ជាមួយ គាត់ត្រូវ កាហ្វេ ពីក្បាលព្រលប់ គាត់ ភ្ញាក់វាល់ ភ្លឺ ធ្វើឱ្យខ្ញុំចង់ ទន់លោង។ ចុះបងឯង?
            -          ខ្ញុំ ដើរខុស មួយក្រឡា អត់បានការ អ្វីទាំងអស់ ។ នឹកថា យូរៗបានជួប ប្តីម្តងទិញស្រា និងសាច់ ផឹកឱ្យ សប្បាយ, ដឹងអី គាត់ស្រវឹង ដេកលក វា់ល់ភ្លឺ ធ្វើឱ្យខ្ញុំដក ដង្ហើមវែង ម្នាក់ឯង...នេះបាន ចំជាមនុស្ស ពូកែ តែ ផឹកមែន ។

មូលហេតុសំខាន់

លោក ចៅក្រម សួរស្រី ក្មេងម្នាក់ ដែល សុំលែងលះ ប្តី ៖
            -          សូមអ្នកស្រីនិយាយឱ្យច្បាស់ពីមូលហេតុ...
            -          ជម្រាបលោក, ពិបាកនិយាយណាស់។
            -          ត្រូវតាំងចិត្តក្លាហាននិយាយឱ្យច្បាស់ ទើបតុលាការ អាចវិនិច្ឆ័យបាន...ទើបតែ ពោលត្រឹមប៉ុណ្ណេះ ស្រាប់តែ លោក ចៅក្រមនឹក ឃើញ ប្រើគេយកក្រដាស មួយសន្លឹក និងប៊ិចមួយ ប្រគល់ឱ្យនាង ៖
            -          បើពិបាកនិយាយពេក អ្នកស្រីសរសេរ ដាក់ក្រដាសហ្នឹងទៅ, សរសេររួច ហើយប្រគល់ឱ្យខ្ញុំ ។ ស្រីក្មេង ចាប់ ផ្តើម សរសេរ សេចក្តី លើក្រដាស តែទើប តែ សរសេរ បានកន្លះ បន្ទាត់ ស្រាប់តែប៊ិច អស់ទឹកខ្មៅ។ ភាពចៃដន្យនេះ ធ្វើឱ្យ នាង នឹក ឃើញស្រែក ប្រាប់លោកចៅក្រមៈ
            -          មូលហេតុគឺដូចប៊ិចនេះអ៊ីចឹង ។
            -          ដូចយ៉ាងម៉េច?
            -          វាអស់ទឹក ប្រើលែងកើតហ្នឹងណា៎....

ប្រពន្ធជួយដកធ្មេញ

ឃើញមិត្តរបស់ខ្លួនដើរចូលគ្លីនិក លោកទន្តបណ្ឌិតសួរ ៖
            -          នែ, ថ្ងៃមុនស្នើខ្ញុំជួយដកធ្មេញដង្កូវស៊ី ហេតុម៉េចមិនឃើញមក?
            -          អូ, អត់បាច់ទេ...ដករួចហើយ ។
            -          ទៅដកនៅឯណា?
            -          ខ្ញុំអត់បាច់ទៅណាទាំងអស់, ប្រពន្ធដកឱ្យនៅផ្ទះ ។
            -          ស្អី, ប្រពន្ធបងឯងធ្វើពេទ្យធ្មេញពីអង្កាល់?
            -          ចាំបាច់ពេទ្យធ្មេញអី ។ ពួកខ្ញុំទាស់គ្នា ជជែកចុះឡើងត្រូវនាងទះកំផ្លៀងមួយដៃ ជ្រុះធ្មេញដង្កូវ ស៊ីចេញពីមាត់ មិនចាំបាច់ ប្រើថ្នាំស្ពឹកទេ...

Showing 1 - 5 of 7 Softwares
1 2  » »ι 
របស់អ្នក
សំរាប់បុគ្គលិកតែប៉ុណ្ណោះ
Email
​លេខសម្ងាត់
អ្នកឧបត្ថម្ភ

អ្នកឧបត្ថម្ភ
ចំនួនអ្នកចូលទស្សនា
គេហទំព័រដ៏ទៃទៀត
Copyright © 2010 ITCITY Magazine. All Rights Reserved