- ព័ត៌មានក្នុងប្រទេស
- 13. Nokia ប្រកាសបើកសាខាថ្មី និងអបអរការដាក់បង្ហាញ ...
- 15. អតិថិជន Cellcard ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១០
- 22. អេស៊ីលីដាយូនីធី សេវាកម្មថ្មីរបស់អេស៊ីលីដាផ្តល់ ...
- 26. ក្រុមហ៊ុនទូរស័ព្ទដៃ LG តាំងលក់ នូវទូរស័ព្ទ ដៃស៊េរីថ្មីៗ របស់ខ្លួន នៅ …
- ព័ត៌មានអន្តរជាតិ
- 27. ប្រទេសស្លូវ៉ានៀធ្វើការស៊ើបអង្កេតលើមេរោគកុំព្យូទ័រ
- 27. ប្រទេសស្លូវ៉ានៀធ្វើការស៊ើបអង្កេតលើមេរោគកុំព្យូទ័រ
- 28. ក្រុមហ៊ុន HP & Microsoft បង្ហាញនូវ ...
- Graphic Design & Multimedia
- 29. Background Remover អ្នក ជំនាញលុប សម្អាតផ្ទៃខាង ក្រោយ របស់រូបភាព
- Quick Study
- 34. Office: 6 ចំណុច សម្រាប់ ការពារ Excell 2010 Spreadsheets
- 34. Application:viFI Backup Bookmark នៅក្នុង Firefox
- 35. Application:បង្កើត Classic Start Menu ក្នុង Windows 7
- 37. Application:វិធីបង្កើនថាមពលថ្មនៅក្នុង Windows 7 Laptop
- Software Review
- 38.អ្នកជំនាញក្នុងការបង្កើត Slide Effect1.7
- 42.បង្កើតវ៉ិបសាយជាមួយនឹងកម្មវិធី Antenna
- Network & OS
- 55. អ្វីដែល System Administrator គួរយល់ដឹងពី DHCP
- New Feature
- 52. Asus VG236 Monitor ដ៏វិសេស សម្រាប ់ដំណើរការ 3D និងអាច បញ្ចាំង រូបភាព បានច្បាស់ រួមជាមួយ បច្ចេកវិទ្យា Trace Free II
- Expert
- 47. ងាយស្រួលគ្រប់គ្រងគណនេយ្យអ៊ីមេលជាមួយ Google Apps
- Keyword
- 59. Random access
- 59.Sequential Access
- 60. Machine Code
- 60. Data Structure
- 60. B-tree
- 60. B-tree
- ពីនេះពីនោះ
- 61. ប្រើ Pick & Zip ដើម្បីទាញ យករូបភាពពី Facebook Account
- 63. កំណត់វីដេអូដោយ ការបង្ហាញ រូបភាពក្នុង Windows Live Messenger
- កម្មវិធីថ្មីៗ
- 52. កម្មវិធីថ្មីៗ
Nokia ប្រកាសបើកសាខា ថ្មីនិងអបអរការ ដាក់បង្ហាញ ទូរស័ព្ទស៊េរីថ្មី Nokia C3 Wifi
ព្រឹក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១០ នៅ សណ្ឋាគារ ឡឺរូយ៉ាល់ នាទីក្រុង ភ្នំពេញ ក្រុមហ៊ុន Nokia បានប្រារឰ ពិធី ប្រកាស បើក ជាផ្លូវ ការ នូវ ការិយាល័យ សាខា របស់ខ្លួន នៅកម្ពុជា ដែលនឹង ចាប់ដំណើរការ ក្នុងខែសីហា ២០១០នេះ និងមាន ទីតាំង ស្ថិត នៅអាគារ ដឺឡាណូ លេខ ១៤៤ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយអម ជាមួយ នឹង ការដាក់ បង្ហាញ ទូរស័ព្ទ ស៊េរីថ្មី របស់ខ្លួនផង ដែរ។ លោក William Hamilton-White អគ្គនាយក ក្រុមហ៊ុន Nokia ប្រចាំ នៅឥណ្ឌូចិន បានមាន ប្រសាសន៍ថា “កម្ពុជា មាន ប្រជាជនជិត ១៥លាននាក់ និងជា ប្រទេស កំពុង រីកចម្រើន នៅឥណ្ឌូចិន។ ជាមួយ នឹងសក្តានុពល នេះ ក្រុមហ៊ុន Nokia បានបោះ ទីតាំង ដោយ ផ្ទាល់ នៅក្នុង រាជធានី ភ្នំពេញ។ គារ បើក ការិយាល័យ សាខា នៅភ្នំពេញ គឺជាការ ប្តេជ្ញាចិត្ត មួយរបស់ ក្រុមហ៊ុន Nokia ក្នុងការ ពង្រឹងភាព ជាដៃគូ ជាមួយ ក្រុមហ៊ុន ទូរស័ព្ទ KTH ក្នុង គោលបំណង សម្រេច ឱ្យបាន នូវយុទ្ធសាស្ត្ររីក ដុះដាល ដោយ ខិតខំ ធានា ឱ្យអតិថិជន នៅកម្ពុជា ទទួល បាននូវព័ត៌មាន ថ្មីបំផុត ទាក់ទង នឹង ផលិតផល និង សេវាកម្ម ផ្ទាល់ដោយ Nokia។ ទន្ទឹម នឹងនេះ ដែរ យើង ក៏មានការ ប្តេជ្ញា ចិត្ត បង្កភាព ងាយស្រួល ជូនអតិថិជន ក្នុងការ ចូលរួម ប្រើប្រាស់ អ៊ីនធើណែត និង ទំនាក់ទំនង ការងារ។ ស្របគ្នា នឹងការ ប្រកាស បើកសាខា ថ្មីនេះ ក៏មាន ការ តាំង បង្ហាញ ជូន នូវ ផលិតផល ថ្មីរបស់ Nokia ផងដែរ គឺ Nokia C3 WiFi 
អតិថិជន Cellcard ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីឆ្នាំ 2010
ក្រោយ ការ ប្រកួត បាល់ទាត់ ពិភព លោក នៅ ប្រទេស អាហ្វ្រិក ខាងត្បូង បានបញ្ចប់ ទៅហើយ នោះ សែល កាត ដែល ជា អ្នកឧបត្ថម្ភ ធំក្នុងការ ផ្សាយផ្ទាល់ នៃ ការ ប្រកួត ខាងលើនេះ បានរក ឃើញ អ្នក ឈ្នះ រង្វាន់ធំ ពោល គឺជាម្ចាស់ រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១០ មួយ គ្រឿង។ ហើយ នាព្រឹក ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១០ កន្លង ទៅនេះ ក្រុមហ៊ុន បានប្រារឰ ធ្វើពិធី ប្រគល់ រង្វាន់ Ford Ranger ស៊េរី ឆ្នាំ២០១០ មួយ គ្រឿងនេះ ជូនដល អ់តិថិជន របស់ ខ្លួន ក្រោម បរិយាកាស ដ៏ សែន រីករាយ របស់ អ្នក ទទួល រង្វាន់។ កម្មវិធី ប្រគល់ រង្វាន់នេះ បានប្រព្រឹត្តិ ទៅនៅទីស្នាក់ការ ធំនៃទូរស៏ព ច្ទល័តសែល កាត ក្រោម អធិបតីភាព របស់លោក ដេវីដ ស្ព្រិក ព្រមទាំងមាន ការចូលរួម ពី សំណាក់ បុគ្គលិក និង អ្នកសារ ពត៌មាន ដ៏ច្រើន កុះករ ដើម្បី ធ្វើជា សាក្សី ក្នុងកម្មវិធី ប្រគល់រង្វាន់ធំ នោះផង ដែរ ។ គួររំឮកឡើងវិញថា កម្មវីធី ផ្ញើរសារ ទស្សន៍ទាយ គ្រាប់ បាល់ និងកម្មវិធី ផ្ញើសារផ្សង សំណាងដើម្បី ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មី អំឡុងការ ប្រកួត បាល់ទាត់ ពិភព លោក នេះ បានប្រព្រឹត្ត ទៅពេញ មួយខែ និង ទើបតែ បានបញ្ចប់ ទៅនៅ ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១០ កន្លង ទៅថ្មីៗ នេះ។ លែកា ដេវីដ ស្ព្រិក នាយក ប្រតិបត្តិ នៃ ក្រុមហ៊ុន សែល កាតបានឱ្យ ដឹងថា ក្រុមហ៊ុន បានរៀបចំ កម្មវិធី ផ្ញើសារ ទស្សន៍ទាយ គ្រាប់ បាល់ និង កម្មវិធី ផ្ញើសារ ផ្សង សំណាង រថយន្ត Ford Ranger ស៊េរីថ្មី ដើម្បី អបអរសាទរ ការប្រកួត កីឡាបាល់ ទាត់ ពិភពលោក ហើយ កម្មវីធី នេះបាន ទទួល ការគាំទ្រ យ៉ាង ច្រើនសន្ធឹក សន្ធាប់ ពីសំណាក់ អតិថិជន សែលកាត ទាំងអស់។ លោក បានបន្ថែម ទៀតថា ការ ចូលរួម ឧបត្ថម្ភ ព្រឹត្តិការណ៍ធំៗ របស់ ពិភពលោក នេះ 
ក្រុមហ៊ុនទូរស័ព្ទដៃ LG តាំងលក់នូវទូរស័ព្ទដៃស៊េរីថ្មីៗរបស់ខ្លួននៅតាមបណ្តាលផ្សារទំនើបៗ
ថ្មីៗនេះ ក្រុមហ៊ុន ទូរស័ព្ទដៃ LG បាន រៀបចំ នូវកម្មវិធី ពិសេស មួយទៀត សម្រាប់ ប្រជាពលរដ្ឋ ទាំងអស់ នៅក្នុង ព្រះរាជា-ណាចក្រកម្ពុជា តាមរយៈ នៃការតាំងលក់ និងបង្ហាញនូវ ផលិតផល ទូរស័ព្ទដៃ ស៊េរីថ្មីៗ របស់ខ្លួន ជាមួយនិងឹ ការបញ្ចុះ តម្លៃ ពិសេស ដែលកម្មវិធី នេះបាន រៀបច ធ្វើំឡើង នៅតាម ទីតាំង ផ្សារ ទំនើប សំខាន់ៗ ចំនួន ២ ក្នុងនោះ រួមមានដូចជា ទីតាំង ទីមួយ នៅខាង មុខ ផ្សារ ទំនើបសូរិយា នៅថ្ងៃទី ២៤-២៥ & ២៦ ខែមិថុនា ឆ្នាំ ២០១០ និងទីតាំង ទីពីរនៅ ខាង មុខ ផ្សារ ទំនើប ផេនសិល ជិតមាត់ទន្លេ នៅថ្ងៃទី ១៦ & ១៧ ខែកក្កដា ឆ្នាំ ២០១០។
តាមការ បញ្ជាក រ់បស់ ក្រុមហ៊ុន LG បាន ឱ្យដឹងថា គោល បំណង សំខាន់នៃ ការរៀបចំ នូវកម្មវិធី នេះ ឡើង គឺជាការ តាំង លក់ និង បង្ហាញឱ្យ ឃើញនូវ រូបរាង ពិតរបស់ ទូរស័ព្ទដៃ LG ស៊េរីថ្មីៗ ជូនទៅ ដល់អតិថិជន ប្រើប្រាស់ ទាំងអស់ អោយ បាន ដឹង និងបាន ស្វែងយល់ កាន់តែ ច្បាស នូ់វមុខងារ ថ្មីៗ បច្ចេកវិទ្យា ទំនើប សម្បូរបែប និងរបៀប របប នៃការប្រើប្រាស់ ទូរស័ព្ទដៃ ឱ្យទទួល បាន នូវអត្ថប្រយោជន៍ ខ្ពស់ ពីព្រោះថា កម្មវិធី នេះត្រូវ បាន ក្រុមហ៊ុន LG រៀបចំ កាន់តែ ពិសេស ជាងមុន ដោយ នៅក្នុង នោះក្រុមហ៊ុន បាននាំមក នូវបញ្ជរ (Booths) សម្រាប់ ដាក់តាំង លក់ និងបង្ហាញ នូវទូរស័ព្ទ ដៃម៉ូដែល 
អេស៊ីលីដាយូនីធីសេវាកម្មថ្មីរបស់អេស៊ីលីដាផ្តល់ប្រតិបត្តិការតាមរយៈទូរស័ព្ទចល័ត
ក្រោយពី ការ ផ្តល់ ប្រតិបត្តិការ យ៉ាង ជោគជ័យ លើម៉ាស៊ីន ឆូតកាត និងម៉ាស៊ីន ដកប្រាក ហើ់យ នោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទើប នឹងបាន ធ្វើ ពិធី ប្រកាស អំពីការ ដាក់ បម្រើ ជូន អតិថិជន របស់ខ្លួន ក្នុង ប្រទេស កម្ពុជា នូវ សេវាកម្ម ថ្មីមួយ ទៀតគឺ “អេស៊ីលីដាយូនីធី” នៅសណ្ឋាគារ អ៊ីនធើកុងទី-ណង់តាល់ រាជធានី ភ្នំពេញ នារាត្រី ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១០ កន្លង ទៅនេះ ក្រោម វត្តមាន ភ្ញៀវ កិត្តិយសជាតិ អន្តរជាតិ និង ដៃគូ ពាណិជ្ជកម្ម ជាច្រើនរូប។
យោង តាម សេចក្តី ប្រកាស ព័ត៌មាន របស់ ធនាគារ នាថ្ងៃនោះ បានឱ្យ ដឹងថា សេវាកម្ម ថ្មី អេស៊ីលីដា យូននីធី ប្រៀប បាន នឹង ធនាគារ ពិតជាក ស្តែង មួយ នៅ ក្នុង ហោប៉ៅ របស់លោក អ្នក ដោយ ផ្តល់ជូន លោកអ្នក នូវ មធ្យោបាយ ងាយ និង សុវត្ថិភាព បំផុត សម្រាប់ ការ គ្រប់គ្រង ចាត់ចែង លើ ប្រតិបត្តិការ ធនាគារ ប្រចាំថ្ងៃ គ្រប់ពេល វេលា និងគ្រប់ ទីកន្លែង ដែល អាច ប្រើប្រាស់ បានទាំង ពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ព្រម ទាំងអាច ធ្វើ ប្រតិបត្តិការ ជាមួយ ប្រាក់រៀល ដុល្លារ អាមេរិក ប្រាក់បាត និង រូបិយប័ណ្ណ ដទៃទៀត ។ ថ្លែង នៅក្នុង ឱកាស នោះ លោក អ៊ិន ចាន់នី ប្រធាន ប្រតិបត្តិ ធនាគារ បាន មាន ប្រសាសន៍ ថា “មកទល់ នឹង ពេល បច្ចុប្បន្ន អេស៊ីលីដា មាន ម៉ាស៊ីន ATM ចំនួន ១០២ គ្រឿង និងមាន ស៊ីនឆូតកាត ចំនួន ៦០០ គ្រឿងទៀត ប៉ុន្តែ តាមការ សិក្សាគឺមិន ទាន់អាច បំពេញ តាមតម្រូវ ការរបស់ អតិថិជន នៅឡើយ 
អ្នកសារព័ត៌មានខ្មែរទទួលការបណ្តុះបណ្តាលលើផ្នែកទូរគមនាគមន៍នាសម័យកាលឌីជីថល
អ្នកសារ ព័ត៌មានចំនួន ២៥នាក់ មកពី អង្គភាពសារ ព័ត៌មាន ចំនួន ២៥ ដែរ បានចូល រួមវគ្គ បណ្តុះបណ្តាល មួយស្តី អំពីការ បណ្តុះបណ្តាល អ្នកសារ ព័ត៌មាន ផ្នែក ទូរគមនាគមន៍ នាសម័យកាល ឌីជីថល ។ ដែលវគ្គ បណ្តុះបណ្តាល នេះរៀបធ្វើ ឡើងដោយក្លឹប អ្នកកាសែតកម្ពុជា ហៅកាត់ថា“កអក” និងឧបត្ថម្ភ ធំដោយក្រុមហ៊ុន ទូរស័ព្ទចល័ត Beeline របស់ ប្រទេស រុស្សី ធ្វើនៅ សណ្ឋាគារ ណាហ្គាវើល រាជធាន ភ្នីំពេញ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ ដោយមាន គ្រូមកពី ប្រទេសរុស្សី ទាំងផ្នែកយក ព័ត៌មាន ទូរគមនាគមន៍ ជាង១០ឆ្នាំ និងអ្នកមាន ចំណេះដឹង លើផ្នែកនេះ ធ្វើបទ ឧទ្ទេសនាម។ ក្រៅ ពីនេះ មានឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ លោកប៉ែន សមិទ្ធិ ប្រធានក្លឹប អ្នកកាសែត កម្ពុជា និងលោក Benoit Janin ប្រធានផ្នែកពាណិជ្ជកម្មរបស់ Beeline ជាអធិបតី។ គ្នុង សន្ទរកថា ស្វាគមន៍ លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមាន ប្រសាសន៍ ថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ទូរស័ព្ទ ចល័ត ដែលតែងតែ ផ្តល់ការ ឧបត្ថម្ភតាម រូបភាពផ្សេងៗ ដល់ក្លឹបអ្នក កាសែតកម្ពុជា ក្នុងន័យជួយពង្រឹង និង ពង្រីកបន្ថែម នូវវិជ្ជាជីវៈ សារព័ត៌មាន ដល់បណ្តា អ្នកសារព័ត៌មាន ខ្មែរជា សមាជិក។ 
ពិព័រណ៍ Ho Chi Minh City Expo 2010 ចាប់ផ្តើមនា ពាក់ កណ្តាល ខែកក្កដានៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ
សន្និសីទ សារព័ត៌មាន មួយបានប្រារឰ ធ្វើឡើង នាព្រឹក ថ្ងៃទី០៧ កក្កដា ឆ្នាំ២០១០ នៅសណ្ឋាគារ ណាហ្គាវើល រាជធានីភ្នំពេញ ដោយ មាន ការ ចូល រួមអំពីភ្ញៀវ កិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ពិសេសតំណាង ក្រុមហ៊ុន ផ្សេងៗរបស់ សាធារណរដ្ឋ សង្គមនិយម វៀតណាម ដោយផ្តោតលើការ ប្រកាសបើក ពិព័រណ៌ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍វៀតណាម ២០១០ ឬហៅជា ភាសាអង់គ្លេសថា Ho Chi Minh City Expo ២០១០ដែលបាន ចាប់ផ្តើមចាប់ពីថ្ងៃទី១៥-១៩ ក្នុងខែ ដដែលនេះ នៅមជ្ឈមណ្ឌល រៀបចំសន្និសីទ និងតាំងពិព័រណ៍ អន្តរជាតិកោះពេជ្រ ដែលមានផ្ទៃ ក្រឡាធំរហូតដល់ ៩៥០០ម២។ ទាម គម្រោង នៃពិព័រណ៌ ខាងលើនេះ នឹងមាន ស្តង់ដាក់តាំង និងលក់ ម្ហូបអារហារ ក៏ដូចជាផលិត ផលពាណិជ្ជកម្ម ផ្សេងៗ គឺ មាន ចំនួន ជាង៣០០ស្តង់ ដោយមានការ ចូលរួមពីក្រុមហ៊ុន ចំនួនជាង ២៥០។លោក TU MINH THIEN Chief of Organization Board បានមាន ប្រសាសន៍ ថា ដោយមានការ អនុញ្ញាត ពីក្រសួងពាណិជ្ជកម្ម របស់កម្ពុជា ក្រសួង ឧស្សាហកម្ម ពាណិជ្ជកម្មនៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម ក្រោមការ ដឹកនាំរបស់ គណៈកម្មាធិការ ប្រជាជនទីក្រុង ហូជីមិញ មជ្ឈមណ្ឌល ជួយជំរុញ ពាណិជ្ជកម្ម និង វិនិយោគទីក្រុងហូជីមិញ និងមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ បានសហការ រៀបចំ ជាលើក ដំបូង នូវព្រឹត្តិការណ៍ពិសេស គឺផ្សារណាត់តាំងពិព័រណ៍ Ho Chi Minh City Expo ២០១០នេះ ដែល បាន ក្លាយ ជា ការ ឆ្លុះ បញ្ចាំងអំពី សហប្រតិបត្តិការណ៍ គ្នាយ៉ាងល្អ រវាងប្រទេស វៀតណាម និងប្រទេស កម្ពុជាដឹកនាំ ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្រុមហ៊ុន NOkia បានរៀបចំកម្មវិធី Nokia Connection 2010 នៅ ប្រទេសសិង្ហបុរី
កាលពីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅនេះក្រុមហ៊ុន Nokia បានរៀបចំ ធ្វើឡើង នូវព្រឹត្តិការណ៍ ប្រចាំឆ្នាំ ដ៏អស្ចារ្យ មួយរបស់ខ្លួន ដែលមានឈ្មោះ ថា Nokia Connection ២០១០ដែល កម្មវិធីនេះ បានរៀបចំ ធ្វើឡើង នៅឯ សណ្ឋាគារ Conrad Centennial ប្រទេសសឹង្ហបុរី។ គួរបញ្ជាក ផ់ងដែរថា នេះជាលើកទី១០ហើយ ដែលក្រុមហ៊ុន Nokia បានរៀបចំ នូវកម្មវិធីនេះ ដោយដំបូង បំផុតបានចាប់ផ្តើម ឡើងនៅឆ្នាំ២០០១។ បានគេរៀបចំ ឡើងសម្រាប់ធ្វើការ បង្ហាញ នូវផលិតផល ថ្មីៗ ទៅដល់បណ្តា អ្នកសារព័ត៌មាន ក៏ដូចជាដៃគូជំនួញធំៗ របស់ក្រុមហ៊ុនក្នុង តំបន់អាស៊ី នេះ។ ដោយឡែក ម្មវិធីក្នុងឆ្នាំនេះ ប្រទេសកម្ពុជាយើង មានកិត្តិយស ទទួលបានការអញ្ជើញឱ្យ ចូលរួមជាលើកដំបូងបំផុត ក្រោមការ ចាត់ចែងរបស់ ក្រុមហ៊ុន Nokia និងការសម្របសម្រួល ពីក្រុមហ៊ុន PHIBIOUS. Nokia Connection ២០១០ បានលើកឡើង នូវភាពជោគជ័យ យ៉ាងត្រចះត្រចង រ់បស់សេវាកម្ម OVI ដែលជា សេវាកម្ម ថ្មីមួយរបស់ក្រុមហ៊ុន Nokia។ បន្ថែម ពីលើនេះ ទៀត ក្រុមហ៊ុន Nokia បានធ្វើការបង្ហាញនូវ ម៉ូដែលទូរស័ព្ទ ថ្មីៗ របស់ ខ្លួនមួយចំនួន ដែលគ្រោង នឹងចេញលក់នៅ ត្រីមាសទី៣ ក្នុងឆ្នាំ២០១០ ខាងមុខនេះ ។








