- ព័ត៌មានក្នុងប្រទេស
- 13. Nokia ប្រកាសបើកសាខាថ្មី និងអបអរការដាក់បង្ហាញ ...
- 15. អតិថិជន Cellcard ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១០
- 22. អេស៊ីលីដាយូនីធី សេវាកម្មថ្មីរបស់អេស៊ីលីដាផ្តល់ ...
- 26. ក្រុមហ៊ុនទូរស័ព្ទដៃ LG តាំងលក់ នូវទូរស័ព្ទ ដៃស៊េរីថ្មីៗ របស់ខ្លួន នៅ …
- ព័ត៌មានអន្តរជាតិ
- 27. ប្រទេសស្លូវ៉ានៀធ្វើការស៊ើបអង្កេតលើមេរោគកុំព្យូទ័រ
- 27. ប្រទេសស្លូវ៉ានៀធ្វើការស៊ើបអង្កេតលើមេរោគកុំព្យូទ័រ
- 28. ក្រុមហ៊ុន HP & Microsoft បង្ហាញនូវ ...
- Graphic Design & Multimedia
- 29. Background Remover អ្នក ជំនាញលុប សម្អាតផ្ទៃខាង ក្រោយ របស់រូបភាព
- Quick Study
- 34. Office: 6 ចំណុច សម្រាប់ ការពារ Excell 2010 Spreadsheets
- 34. Application:viFI Backup Bookmark នៅក្នុង Firefox
- 35. Application:បង្កើត Classic Start Menu ក្នុង Windows 7
- 37. Application:វិធីបង្កើនថាមពលថ្មនៅក្នុង Windows 7 Laptop
- Software Review
- 38.អ្នកជំនាញក្នុងការបង្កើត Slide Effect1.7
- 42.បង្កើតវ៉ិបសាយជាមួយនឹងកម្មវិធី Antenna
- Network & OS
- 55. អ្វីដែល System Administrator គួរយល់ដឹងពី DHCP
- New Feature
- 52. Asus VG236 Monitor ដ៏វិសេស សម្រាប ់ដំណើរការ 3D និងអាច បញ្ចាំង រូបភាព បានច្បាស់ រួមជាមួយ បច្ចេកវិទ្យា Trace Free II
- Expert
- 47. ងាយស្រួលគ្រប់គ្រងគណនេយ្យអ៊ីមេលជាមួយ Google Apps
- Keyword
- 59. Random access
- 59.Sequential Access
- 60. Machine Code
- 60. Data Structure
- 60. B-tree
- 60. B-tree
- ពីនេះពីនោះ
- 61. ប្រើ Pick & Zip ដើម្បីទាញ យករូបភាពពី Facebook Account
- 63. កំណត់វីដេអូដោយ ការបង្ហាញ រូបភាពក្នុង Windows Live Messenger
- កម្មវិធីថ្មីៗ
- 52. កម្មវិធីថ្មីៗ
អ្នកសារព័ត៌មានខ្មែរទទួលការបណ្តុះបណ្តាលលើផ្នែកទូរគមនាគមន៍នាសម័យកាលឌីជីថល
អ្នកសារ ព័ត៌មានចំនួន ២៥នាក់ មកពី អង្គភាពសារ ព័ត៌មាន ចំនួន ២៥ ដែរ បានចូល រួមវគ្គ បណ្តុះបណ្តាល មួយស្តី អំពីការ បណ្តុះបណ្តាល អ្នកសារ ព័ត៌មាន ផ្នែក ទូរគមនាគមន៍ នាសម័យកាល ឌីជីថល ។ ដែលវគ្គ បណ្តុះបណ្តាល នេះរៀបធ្វើ ឡើងដោយក្លឹប អ្នកកាសែតកម្ពុជា ហៅកាត់ថា“កអក” និងឧបត្ថម្ភ ធំដោយក្រុមហ៊ុន ទូរស័ព្ទចល័ត Beeline របស់ ប្រទេស រុស្សី ធ្វើនៅ សណ្ឋាគារ ណាហ្គាវើល រាជធាន ភ្នីំពេញ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ ដោយមាន គ្រូមកពី ប្រទេសរុស្សី ទាំងផ្នែកយក ព័ត៌មាន ទូរគមនាគមន៍ ជាង១០ឆ្នាំ និងអ្នកមាន ចំណេះដឹង លើផ្នែកនេះ ធ្វើបទ ឧទ្ទេសនាម។ ក្រៅ ពីនេះ មានឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយ លោកប៉ែន សមិទ្ធិ ប្រធានក្លឹប អ្នកកាសែត កម្ពុជា និងលោក Benoit Janin ប្រធានផ្នែកពាណិជ្ជកម្មរបស់ Beeline ជាអធិបតី។ គ្នុង សន្ទរកថា ស្វាគមន៍ លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមាន ប្រសាសន៍ ថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ទូរស័ព្ទ ចល័ត ដែលតែងតែ ផ្តល់ការ ឧបត្ថម្ភតាម រូបភាពផ្សេងៗ ដល់ក្លឹបអ្នក កាសែតកម្ពុជា ក្នុងន័យជួយពង្រឹង និង ពង្រីកបន្ថែម នូវវិជ្ជាជីវៈ សារព័ត៌មាន ដល់បណ្តា អ្នកសារព័ត៌មាន ខ្មែរជា សមាជិក។ ជាក់ស្តែងវគ្គបណ្តុះបណ្តាល ថ្ងៃនេះ គឺជាវគ្គសិក្សា ដ៏ពិសេសមួយដែល ផ្តល់ការអប់រំទៅ លើបច្ចេកវិទ្យា ទូរគមនាគមន ដ៍មា៏នសារសំខាន់ក្នុង ពេលបច្ចុប្បន្ន ខណៈបងប្អូន អ្នកសារព័ត៌មាន ខ្មែរមួយភាគធំ នៅមាន កង្វះខាត ស្រាប់លើផ្នែកនេះ។ ដូច្នេះសូមឱ្យ បងប្អូន អ្នកសារព័ត៌មាន ដែល ជាសិក្ខាកាម ក្នុងវគ្គនេះយក ចិត្តទុកដាក់ឱ្យមែនទែន ដើម្បីយកសារសំខាន់របស់វាមកពង្រឹង និង ពង្រីក សមត្ថភាព វិជ្ជាជីវៈ របស់ខ្លួន ។ ក៏ដូចគ្នាដែរ លោក ហង្ស ភារុណ ជាតំណាង្រ កុមហ៊ុន Beeline បានឡើង មានប្រសាសន៍ អំពីភាពសំខាន់ របស់បច្ចេកវិទ្យា ទូរគមនាគមន៍ ក្នុងពេល បច្ចុប្បន្ន និងបានបង្ហាញ អំពីភាព រីកចម្រើនយ៉ាងលឿននៃ ដំណើរការអាជីកម្មរបស់ Beeline រយៈពេលជាង ១ឆ្នា ក្នុំង ប្រទេសកម្ពុជា ដែល ក្នុង នោះការ ផ្សព្វផ្សាយ ប្រកបដោយ វិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយ ក៏ជា ចំណែកមួយដែរ។ ដូច្នេះ ហើយទើបក្រុមហ៊ុន Beeline តែងតែ ផ្តល់ការ ឧបត្ថម្ភផ្សេងៗ ដល់ក្លឹបអ្នកកាសែតកម្ពុជា ដែល មាន អ្នក សារព័ត៌មានជាច្រើនជាសមាជិក ជាក់ស្តែង ក៏ដូចជា វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះជាដើម។ ក្រោយ ការសិក្សាពេញ មួយរសៀល ថ្ងៃខាងលើ វគ្គសិក្សាក៏បានបញ្ចប់ និងបាន ធ្វើប្រគល់វិញ្ញាបនបត្រ ដោយឯកឧត្តម ថាច់ ផែន ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល នោះ។ ប៉ុន្តែមុន នឹងចាប់ផ្តើម ប្រគល់វិញ្ញា បនបត្រ ឯកឧត្តម បានមាន ប្រសាសន៍ផ្តាំផ្ញើ ដល់ អ្នកសារ ព័ត៌មាន ជាសិក្ខាកាម ទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវវិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវ យកចំណេះដឹង បានមកពី វគ្គសិក្សានេះ ធ្វើបម្រើការ លើផ្លូវខុសនោះ ឡើយ។ ព្រោះ បច្ចេកវិទ្យា ទូរគមនាគមន៍ វាប្រៀបដូចជា កាំបិតមុខពីរដូច្នេះដែរ ដែលវាអាច នាំឱ្យយើង អន្តរាយ បើប្រើវាក្នុង ផ្លូវខុស ដូចករណីរបស់ ព្រះសង្ឃមួយអង្គ ដែលបានប្រើបច្ចេកវិទ្យា នេះលួចថតយក រូបភាព អាក្រាត នៃស្ត្រីជាច្រើន កំពុងមុជទឹកមន្ត ក្នុងបន្ទប់ទឹក ដែលរៀបចំ ដោយព្រះសង្ឃ អង្គនោះ ហើយ ទីបំផុត ត្រូវបែកការណ៍ នាំអាត្មា ខ្លួនចូល ទ្រុងទៅនោះ។ ដូច្នេះសូមបណ្តា អ្នកសារព័ត៌មានយើងចៀសវាងឱ្យបានលើបញ្ហានេះ...។l
របស់អ្នក
សំរាប់បុគ្គលិកតែប៉ុណ្ណោះ
អ្នកឧបត្ថម្ភ
អ្នកឧបត្ថម្ភ







