- ព័ត៌មានក្នុងប្រទេស
- 13. Nokia ប្រកាសបើកសាខាថ្មី និងអបអរការដាក់បង្ហាញ ...
- 15. អតិថិជន Cellcard ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១០
- 22. អេស៊ីលីដាយូនីធី សេវាកម្មថ្មីរបស់អេស៊ីលីដាផ្តល់ ...
- 26. ក្រុមហ៊ុនទូរស័ព្ទដៃ LG តាំងលក់ នូវទូរស័ព្ទ ដៃស៊េរីថ្មីៗ របស់ខ្លួន នៅ …
- ព័ត៌មានអន្តរជាតិ
- 27. ប្រទេសស្លូវ៉ានៀធ្វើការស៊ើបអង្កេតលើមេរោគកុំព្យូទ័រ
- 27. ប្រទេសស្លូវ៉ានៀធ្វើការស៊ើបអង្កេតលើមេរោគកុំព្យូទ័រ
- 28. ក្រុមហ៊ុន HP & Microsoft បង្ហាញនូវ ...
- Graphic Design & Multimedia
- 29. Background Remover អ្នក ជំនាញលុប សម្អាតផ្ទៃខាង ក្រោយ របស់រូបភាព
- Quick Study
- 34. Office: 6 ចំណុច សម្រាប់ ការពារ Excell 2010 Spreadsheets
- 34. Application:viFI Backup Bookmark នៅក្នុង Firefox
- 35. Application:បង្កើត Classic Start Menu ក្នុង Windows 7
- 37. Application:វិធីបង្កើនថាមពលថ្មនៅក្នុង Windows 7 Laptop
- Software Review
- 38.អ្នកជំនាញក្នុងការបង្កើត Slide Effect1.7
- 42.បង្កើតវ៉ិបសាយជាមួយនឹងកម្មវិធី Antenna
- Network & OS
- 55. អ្វីដែល System Administrator គួរយល់ដឹងពី DHCP
- New Feature
- 52. Asus VG236 Monitor ដ៏វិសេស សម្រាប ់ដំណើរការ 3D និងអាច បញ្ចាំង រូបភាព បានច្បាស់ រួមជាមួយ បច្ចេកវិទ្យា Trace Free II
- Expert
- 47. ងាយស្រួលគ្រប់គ្រងគណនេយ្យអ៊ីមេលជាមួយ Google Apps
- Keyword
- 59. Random access
- 59.Sequential Access
- 60. Machine Code
- 60. Data Structure
- 60. B-tree
- 60. B-tree
- ពីនេះពីនោះ
- 61. ប្រើ Pick & Zip ដើម្បីទាញ យករូបភាពពី Facebook Account
- 63. កំណត់វីដេអូដោយ ការបង្ហាញ រូបភាពក្នុង Windows Live Messenger
- កម្មវិធីថ្មីៗ
- 52. កម្មវិធីថ្មីៗ
ឧបករណ អេ៍ឡិចត្រូនិច ភាគច្រើន ដែលនាំចូល ដោយក្រុមហ៊ុន Smart Computer គឺសុទ្ធសឹង ជាផលិតផល ល្អមាន គុណភាព ខ្ពស់ធានា នូវការប្រើប្រាស់ និងមានការនិយម ចូលចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់ទីកន្លែង។ ដោយឡែក ក្នុងពេលថ្មីៗ នេះដែរ ក្រុមហ៊ុន ក៏បានដាក់បង្ហាញ នូវផលិតផល ថ្មីរបស់ខ្លួន មួយប្រភេទ ទៀត នោះគឺ StoreJet 25M3 នេះ ជាឧបករណ៍ ផ្ទុក ទិន្នន័យ បំពាក់អង្កត់ផ្ចិត ថាសរឹងទំហំ 2.5 អ៊ីង និងត្រូវបាន ដោយ USB Implementation Forum សម្រាប់ ការប្រើប្រាស នូ់វ USB 3.0. StoreJet 25M3 ដាក់បញ្ចូល នូវបច្ចេកវិទ្យា ជំនាន់ថ្មី សម្រាប់បញ្ជូន ទិន្នន័យ ជាមួយ គុណភាព ជាប់ រឹងមាំ និងផ្តល់ឱ្យនូវដំណើរការ ដែលមិនគួរ ឱ្យជឿ។ ដោយឡែក សម្រាប់ កុំព្យូទ័រយួរដៃ និងកុំព្យូទ័រ លើតុ ទាំអស់ អាចបញ្ជូន ទិន្នន័យជាមួយ USB 3.0 បាន ហើយ StoreJet 25M3 ជាផ្លូវ ដ៏ប្រសើរ សម្រាប់ ប្រើប្រាស់ ដើម្បី ជាជំហាន ដំបូង ធ្វើឱ្យ ប្រសើរជាង USB 2.0។ ម៉្យាងទៀត ឧបករណ៍ ផ្ទុកទិន្នន័យ នេះផ្តល់នូវល្បឿន ក្នុងការ បញ្ជូន ទិន្នន័យ រហូតដល់ 90MB ក្នុង ១វិនាទី (in USB 3.0 mode) និងអាចឱ្យ អ្នក ប្រើប្រាស់ ថតចម្លងឯកសារ ដែលមាន ទំហំធំៗបានយ៉ាងរហ័ស ដោយពុំចាំបាច់ ចំណាយ ពេលវេលា ច្រើន។ មិនតែប៉ុណ្ណោះ ការទទួលបាននូវ សញ្ញា សំគាស់ទៅ លើផ្នែកគុណភាព Transcend ទទួលរង្វាន់ ចំពោះម៉ូដែល StoreJet M series rIÉ StoreJet 25M3 ដាក់បញ្ចូលនូវប្រព័ន្ធការពារ ៣ ដំណាក់ ដែលចូលរួម មកជាមួយ ការស្រូបយក នូវភាពលំញ័រ និងរអិល ដោយស្រោបជ័រ Silicone នៅខាងក្រៅ បន្ថែមកំលាំងហិប ឱ្យកាន់តែរឹង និង ផ្នែកខាងក្នុង នៃឧបករណ៍ ផ្ទុកទិន្ន័យ នេះត្រូវបាន បន្ថយសន្ទះ បិទបើកខ្យល់ ជាពិសេស StoreJet 25M3 អាច ជ្រើសរើស បានជាមួយ ទំហំផ្ទុក ទិន្នន័យ 500GB និង 640GB។
កុំព្យូទ័រ Notbook ដែលកំពុងបង្ហាញខ្លួននៅខាងមុខលោកអ្នកនេះ ជាកុំព្យូទ័រយួរដៃ ស៊េរីថ្មី ពិតជា ធ្វើឱ្យអ្នកប្រើប្រាស់មានការពេញចិត្តនឹងអត្ថប្រយោជន៍នានាដែលបាន ដាក់បញ្ចូលជាក់ជាពុំខាន។ កុំព្យូទ័រ MacBook នេះ បំពាក់អេក្រង់ប្រភេទ Widescreនេ មានភាពភ្លឺរលោង រូមជាមួយនឹង ពណ៌ ដ៏ស្រស់ស្អាត និងផ្តល់នូវពន្លឺច្បាស់។ បើនិយាយពី បន្ទះ Trackpad អាចឱ្យលោក អ្នកប្រើប្រាស់ បានយ៉ាងសម្បូរបែប និងដាក់បញ្ចូលនូវរបៀប ថ្មីៗជាច្រើន ដើម្បីធ្វើ អន្តរកម្មចំពោះ កុំព្យូទ័រ យួរដៃ នេះ។ មិនតែប៉ុណ្ណោះវាបានភ្ជាប់មកជាមួយនូវ សមាសធាតុសំខាន់ៗជាច្រើនដូចជា ក្រាហ្វិកកាត NVIDIA, ខួរក្បាល Intel Core 2 Duo, អង្គចងចាំ 2GB និងអាចបន្ថែមថាសរឹងបានដល់ទៅ 500GB។ ចំពោះមុខងារ ក្នុងការតភ្ជាប់ កុំព្យូទ័យួរដៃនេះមានមកជាមួយ Wireless, Drive ពិសេស និងរន្ធមួយ ចំនួនសម្រាប់ ប្រើប្រាស់ ជាតម្រូវការនាពេលបច្ចុប្បន្ន ជាពិសេសថ្ម របស់វាអាចប្រើបានដល់ទៅ 10 ម៉ោងសម្រាប់ រយៈពេលធ្វើការ ឬក៏លេង (Play) នូវ Multimedia ផ្សេងៗ។ ម៉្យាងទៀត កុំព្យូទ័រនេះ មានមកជាមួយ iSight Camera និងកម្មវិធី iChat ដើម្បីជាទីកន្លែង សម្រាប់ភ្ជាប់ ជាមួយមិត្តិភ័ក្ត និង ក្រុមគ្រួសារ។
iOne Canadia
Canadia Tower, Ground floor,
#315, Monivong Blvd & St. 110, PP
Tel: 023 99 88 89
ក្រោមការរចនាយ៉ាងសម្រិតសម្រាំងនៃ LCD Monitor ទាំង ៣ម៉ូដែលរបស់ក្រុហ៊ុន BenQ ត្រូវបានបំពាក់អេក្រង់ប្រភេទ LED និងមានទំហំអេក្រង់ទៅតាមប្រភេទម៉ូដែល នីមួយៗដូចជា ទំហំ ២៤អ៊ីងសម្រាប់ម៉ូដែល V2420H, 21.5 អ៊ីង សម្រាប់ ម៉ូដែល V2220HP និង 18.5 អ៊ីងសម្រាប់ម៉ូដែល V920P។ ចំពោះម៉ូដែល V2420H និង V2220HP មានមកជាមួយ Resolution អាចបញ្ចាំង រូបភាព បានច្បាស់ និងរន្ធ HDMI រីឯម៉ូដែល V920P មានមកជាមួយ Resolution 1366×768 និង រន ្ធ DVI-D/D-Sub។ យ៉ាងណាមិញ សម្រាប់ Monitor ទាំងបី ម៉ូដែល នេះផ្តល់នូវ Dynamic Contrast Ratio 10,000,000:1 រួម ជាមួយនឹង Brightness 250cd/m2 និង Response Time 5ms។ គេហទំព័រ: en.akihabaranews.com
មកដល់ ទៀត ហើយ A-DATA SH02 ជាឧបករណ៍ផ្ទុកទិន្នន័យស៊េរីថ្មី ដែលអាច បម្រើ ដល់ លោក អ្នកផ្ទុក ទិន្នន័យ និងអាចយក ទៅប្រើប្រាស់ បានគ្រប់ទីកន្លែង ជាពិសេសវា បំពាក់អង្កត់ផ្ចិតទំហំ 2.5 អ៊ីង។ មិនតែ ប៉ុណ្ណោះ ឧបករណ៍ ផ្ទុក ទិន្នន័យនេះ បានរចនា ឡើង យ៉ាងទាន់សម័យ និងសង្ហា ជាមួយ រូបរាង ៣ ប្រភេទផ្សេងគ្នា រួមជាមួយ រូបគំនូរ ដ៏ស្រស់ស្អាត ធ្វើឱ្យ វាកាន់តែទំនើប ទាន់ សម័យ។ ការប្រើប្រាស់នូវ IMF ដោយលាប នៅផ្ទៃខាងក្រៅ របស់ SH02 កាន់តែ មានភាពឆើតឆាយ ព្រមទាំង មានមកជាមួយ ការទាក់ទាញផ្នែក អារម្មណ៍ដែល អាចទទួលបានភាព ស្រស់ស្រាយ តាមរយៈភ្នែកទាំងពីរ និងចុងម្រាមដៃរបស់ លោកអ្នក។ ចំពោះការរចនា ពណ៌នៅផ្នែកខាងក្រៅ នៃ SH02 ធន់ នឹងស្ថានភាពកោស សឹក និងស្នាមម្រាមដៃ ។ SH02 មានពណ៌ច្រើន ប្រភេទសម្រាប់ ជ្រើសរើសដូចជា ពណ៌ស ខ្មៅ និងពណ៌ផ្កាឈូក ហើយឧបករណ៍ផ្ទុកទិន្នន័យនីមួយៗត្រូវបាន ផលិត ឡើងមានតែ មួយគត់។ ជាមួយទំហំផ្ទុក ទិន្នន័យរហូតដល់ 500GB លោកអ្នក ពិតជាពេញចិត្ត ក្នុងការ ផ្ទុកបទចម្រៀងពិរោះៗ វីដេអូ និងឯកសារជាផ្សេងៗជាច្រើនទៀត។ SH02 មានទំហំ រូបរាង តូច និងទម្ងន់ស្រាលដែល ត្រូវនឹង កាបូប ឬ ហោបៅ។
លក្ខណៈពិសេស
-រចនាឡើងរំលេចដោយពណ៌ផ្នែកខាងក្រៅយ៉ាងស្រស់ស្អាត
-ធន់នឹងស្ថានភាពកោស សឹង និងស្នាមម្រាមដៃ
-មានទំហំតូច និងភ្លឺរលោង
-ទំហំផ្ទុកទិន្នន័យ 320GB និង 500GB សម្រាប់ជ្រើសរើស
-ប្រើ USB 2.0
-ងាយស្រួលប្រើប្រាស់បានភ្លាមៗ
-ពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ស ខ្មៅ និងពណ៌ផ្កាឈូក
-ទំហំរូបរាង 112 x 77.5 x 15.5 mm
-ទម្ងន់ 162 ក្រាម
H1 Handy Recorder ជាឧបករណ ថ៍តសំឡេង ស៊េរីថ្មី ត្រូវបានរចនា ឡើងមានទំហំ រូបរាងតូច ទម្ងន់ ៥៦ ក្រាម និងមាន Microphone ចំនួន ២ នៅក្នុង X/Y Pattern។ ឧបករណ៍ ថតសំឡេង នេះ អាចថត សំឡេង ក្នុងទំហំ ២៤-បិត ល្បឿន 96kHz (Stereo Recording) និង មានមកជាមួយ Interface ថ្មីងាយស្រូល ប្រើប្រាស់។ ក្នុងចំណោម ការផ្លាស់ប្តូរ ទាំងនេះ មានភាព ងាយស្រួល គ្រប់គ្រងលើ Track Marker, Auto Recording, Low-cut Filter, Levels និង Volume។ ចំពោះ ការថតចម្លង វាផ្ទុក នៅលើមេម៉ូរ៉ី microSDHC ដែលអាច បន្ថែមបាន រហូតដល់ 32GB អាចថត សំឡេងបាន ដល់ទៅ 50 ម៉ោង។ H1 ប្រើថ្មប្រភេទ AA battery អាចផ្តល់ថាមពល សម្រាប់ប្រើប្រាស់ រយៈពេល ១០ ម៉ោង។ គេហទំព័រ: www.electronista.com







